ចេញហើយ! ទ្បានអគ្គិសនី Ice Cream បានបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Chery QQ បានធ្វើការបញ្ចេញនូវរថយន្ត Ice Cream ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនី ជាមួយនឹងការសាកថ្មម្តងរត់បានចម្ងាយ ១៧០ គីទ្បូម៉ែត្រ មានតម្លៃចាប់ ៤,៦៩៧ ដុល្លារ ដល់ ៦០៩០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់រថយន្ត Ice Cream មានប្រវែងសរុប ២ ៩៨០ មម ទទឺង ១ ៤៩៦ មម កម្ពស់ ១ ៦៣៧ មម និងគម្លាតកង់មុខក្រោយ ១ ៩៦០ មម ទំហំតូច សាកសមសម្រាប់ប្រើប្រាស់ក្នុងទីក្រុងជាចម្បង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Ice Cream វាត្រូវបានឌីហ្សាញទ្បើងជាមួយភាពទាក់ទាញជាមួយនឹងការរចនាតួខ្លួនជារាងប្រអប់ជ្រុងៗ នឹងបានបំពាក់នូវចង្កៀងមុខ LED ខាងមុខ និងចង្កៀងក្រោយរចនាជារាងអក្សរ U។

រថយន្ត Ice Cream បានបំពាក់ដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ២៧ សេះ និងកម្លាំងរមួល ៨៥ ញ៉ូតុនម៉ែត្រ ជាមួយនឹងជម្រើសអាគុយទំហំ ៩,៦ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១២០ គីទ្បូម៉ែត្រ ពេលសាកថ្មម្តង និងជម្រើសអាគុយទំហំ ១៣,៩ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១៧០ កីលូម៉ែត្រផងដែរ៕

​ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម