[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការបញ្ចេញនៅរថយន្ត Blazer ស៊េរីឆ្នាំ ២០២៣ ដែលមានលក្ខណៈពិសេស និងការរចនាទាន់សម័យ ដោយត្រៀមចេញលក់នៅរដូវក្តៅនេះ។
ចំពោះការរចនាផ្នែកខាងក្រៅរូបរាងទាំងមូលគឺមានការអាប់ដេតទៅលើចំនុចមួយចំនួន ជាក់ស្តែងទៅលើប៉ាណាមុខ ដែលអោយឈ្មោះថា brightwork ព្រមទាំងអំពូលបំភ្លឺពេលថ្ងៃ និងចង្កៀងក្រោយត្រូវបានឌីស្សាញថ្មី។ រួមជាមួយនឹងការផ្លាស់ប្តូរទាំងនោះ ក្រុមហ៊ុន Chevrolet ក៏បានបន្ថែមនៅជម្រើសថាសកង់ថ្មីមានទំហំ ១៨ ដល់ ២១ អ៊ីញផងដែរ។
ជាមួយគ្នានេះ អតិថិជនក៏នឹងអាចធ្វើការនូវពណ៌តួរខ្លួននៃរថយន្ត Blazer នេះជាមួយពណ៌ Fountain Blue, Sterling Grey Metallic, Copper Bronze Metallic និង Radiant Red Tintcoat ដោយគិតថ្លៃបន្ថែម។
សម្រាប់ផ្នែកខាងក្នុងរបស់ម៉ូដែល RS ក៏ទទួលបានពណ៌ថ្មី Nightshift Blue ផងដែរ។ លើសពីនេះទៅទៀតនោះ គ្រប់ម៉ូដែលទាំងអស់ឥឡូវនេះបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១០ អ៊ីញ និងកន្លែងសាកថ្មឥតខ្សែផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Chevrolet ក៏បានបន្ថែមនូវមុខងារជំនួយអ្នកបើកបររបស់ Blazer ជាច្រើន ដោយក្នុងនោះមានប្រព័ន្ធ Adaptive Cruise Control និងកញ្ចប់ជំនួយសុវត្ថិភាព Chevy ដែលភ្ចាប់ស្តង់ដារមកជាមួយ ប្រព័ន្ធ automatic emergency braking, following distance indicator, forward collision alert, front pedestrian braking, lane keep assist, lane departure warnings និង automatic high beams។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Chevrolet Blazer ស៊េរីឆ្នាំ២០២៣ ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ ដោយរួមមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២២៨ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩ វគ្គ ឬម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 ដែលបង្កើតកម្លាំងបាន ៣០៨ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩វគ្គ៕