[ទីផ្សារបរទេស] កាលពីខែមុន កន្លងទៅ រថយន្ត Rolls-Royce Phantom ត្រូវបានប្រមាញ់បានជាមួយនឹងបិទបាំងនៃចង្កៀងមុខ និងប៉ាណា ដែលបង្ហាញពីការកែប្រែមុខមាត់នាពេលខាងមុខ។ ខណៈពេលនេះ រូបភាពថ្មីនៃរថយន្តដ៏ប្រណិតបំផុតនេះបានត្រលប់មកវិញជាមួយបន្តការបិទបាំងតួខ្លួនទៀត បើទោះបីជាមានការផ្លាស់ប្តូរស្ទើរតែមិនអាចបែងចែកបានក៏ដោយ។
តាមរូបភាពម៉ូដែលខ្ពស់បំផុតនេះត្រូវបានលាបពណ៌ពណ៌ទឹកក្រូចដ៏ប្រណិត ដែលជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលផ្តល់ជូនអតិថិជន Rolls-Royce រួមផ្សំជាមួយនឹងថាសកង់ six-spoke ពណ៌ខ្មៅ។ ខណៈការបង្ហាញពីក្រាហ្វិកចង្កៀងមុខដែលបានរចនាឡើងវិញ និងការបិទបាំងបន្ថែមនៅលើប៉ាណាខាងមុខ។ លើសពីនេះទៅទៀត កាងខាងមុខ និងខាងក្រោយមើលទៅដូចគ្នាទាំទៅនឹងស្រុង Phantom ដែលមានស្រាប់ ក៏ដូចជាចង្កៀង LED ជាដើម។
តាមរូបភាពបានបង្ហាញបីបំពង់ស៊ីមាំងមានន័យថារថយន្តនេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៦៣ សេះ និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះម៉ាស៊ីន V12 អាចនឹងទទួលបានការផ្លាស់ប្តូរមួយចំនួនដើម្បីធ្វើឲ្យ “ខ្លាំង” មុនពេលត្រូវបានគេបញ្ឈប់ពីត្រកូល Rolls-Royce ទាំងមូលនៅត្រឹមឆ្នាំ ២០៣០។
ទន្ទឹមនឹងនេះ នៅត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញរថយន្តប្រភេទ Ghost, Phantom និង Cullinan ដែលជារថយន្តអគ្គិសនីសុទ្ធជាមួយនឹងរថយន្ត Spectre ដែលនឹងមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះ រាល់ម៉ូដែលដែលបានរៀបរាប់ខាងលើគឺផ្អែកលើគ្រោងឆ្អឹង Architecture Of Luxury platform ដូចដែលបានបង្ហាញដោយ Spectre ផងដែរ៕