[ទីផ្សារបរទេស] បន្ទាប់ពីការបង្ហាញអស់រយៈពេលជាងមួយខែកន្លងមក ពេលនេះ ក្រុមហ៊ុន Ford Vietnam បាននាំយក រថយន្ត Ford Explorer ស៊េរីឆ្នាំ២០២២ ត្រូវបាននាំយកទៅឲ្យកាន់អ្នកចែកចាយនៅទីក្រុងហូជីមិញ។ ក្នុងនោះចំនួនរថយន្តដែលយកមកមានចំនួនតិចណាស់បើធៀបនឹងចំនួនអតិថិជនដែលបានកក់ទុក។
នៅសាខាក្រុមហ៊ុន Ford Phu My branch ចំនួនរថយន្តដែលនាំមកដល់លើកដំបូងមាន៦ពណ៌។ លោក Duc Nguyen (អ្នកប្រឹក្សាផ្នែកលក់) បាននិយាយទៅកាន់គេហទំព័រ Zing New ថា ចំនួនអតិថិជនសរុបដែលបញ្ជាទិញ Explorer ស៊េរីឆ្នាំ ២០២២ មានរហូតមកដល់ពេលនេះមានជាង ៤០ នាក់។
ក្នុងនោះ លោក Duc Nguyen ក៏បានចែករំលែកផងដែរថា ប្រសិនបើអ្នកបញ្ជាទិញបច្ចុប្បន្ន អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ខែក្រោយទើបមានរថយន្តមកប្រគល់ជូន។ ទន្ទឹមនឹងនេះ លោក បានបន្ថែមថា “អតិថិជនដែលកក់រថយន្តក្នុងខែនេះត្រូវចំណាយប្រាក់ ៨៧ ៦៦ ដុល្លារបន្ថែមទៀតសម្រាប់ទិញរថយន្តនេះ ដោយធ្វើរថយន្តនេះមានតម្លៃ ១១០ ២៧៨ ដុល្លារ ដល់ ១១២ ៤៦៩ ដុល្លារ។
រថយន្ត Explorer ស៊េរីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost turbocharged ផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល ៤៣១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ និងប្រព័ន្ធបើកបរ four-wheel-drive ៕