កាលពីកន្លងទៅមានការលេចឮដំណឹងថា Toyota នឹងឈប់ផលិតរថយន្ត Land Cruiser លក់នៅទីផ្សារសហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយមកមានការចេញមុខបញ្ជាក់ពី Toyota ថាគ្មានផែនការបញ្ឈប់ការផលិតរថយន្តនេះទេ។
ថ្មីៗនេះដែរ ក្រុមហ៊ុន Toyota ប្រចាំនៅអូស្ត្រាលីបានប្រាប់ដំណឹងល្អមួយអំពី Land Cruiser នេះ។ អនុប្រធានផ្នែកលក់និងទីផ្សារនៃ Toyota Australia បានទទួលស្គាល់ថារថយន្ត Land Cruiser ជំនាន់ថ្មីកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ដោយមិនបាននិយាយលម្អិតនោះឡើយអំពីលក្ខណៈសម្បត្តិរបស់វា។
យ៉ាងណាក្ដីរថយន្ត Land Cruiser ជំនាន់ថ្មីនេះរំពឹងថានឹងលេចមុខលឿនបំផុតគឺនៅឆ្នាំ ២០២២ ឯណោះ ហើយវាអាចនឹងចេញមកដំណាលគ្នានឹងរថយន្ត Lexus LX ជំនាន់ថ្មីផងដែរ៕