Volvo បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលប្រើប្រាស់នូវបច្ចេកវិទ្យា Blockchain ក្នុងគោលបំណងតាមដាននូវចំនួនលោហធាតុ Cobalt ដែលប្រើក្នុងអាគុយរបស់ពួកគេ។
ការប្រើប្រាស់បច្ចេកវិទ្យា Blockchain នេះនឹងជួយឲ្យគេមើលឃើញច្បាស់អំពីវត្ថុធាតុដើមដែលផ្ដល់ទៅសង្វាក់ផលិតកម្ម ដូចនេះព័ត៌មានអំពីប្រភពវត្ថុធាតុ មិនអាចផ្លាស់ប្ដូរដោយគ្មាននរណាដឹងនោះទេ។
ក្រុមហ៊ុនស៊ុយអែតនេះបានឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយឲ្យខ្លួនដែលមានក្រុមហ៊ុន CATL ក្នុងប្រទេសចិន និងក្រុមហ៊ុន LG Chem នៅកូរ៉េខាងត្បូង និងជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Blockchain ឈានមុន ហើយគោលដៅគឺចាប់ផ្ដើមការប្រើ Blockchain នៅឆ្នាំនេះតែម្ដង៕