គ្រាន់តែរលុងខ្ចៅបន្តិចសោះ ឡាន Bugatti Chiron មួយគ្រឿង ត្រូវហៅចូលរោងចក្រវិញភ្លាម

រាល់ការហៅត្រលប់ចូលមករោងចក្រវិញ ដែលធ្វើឡើងដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA គឺផ្អែកលើការរកឃើញ និងភ័ស្តុតាងយ៉ាងហ្មត់ចត់ មិនមែនជាការសន្និដ្ឋាន ឬការប៉ាន់ស្មាននោះទេ។

ជាក់ស្តែងថ្មីៗនេះ NHTSA បានប្រាប់ឲ្យក្រុមហ៊ុន Bugatti ប្រមូលយករថយន្ត Chiron មួយគ្រឿងចូលរោងចក្រវិញ ដោយសារតែរលុងខ្ចៅមួយបន្តិចប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមីនា ការហៅត្រលប់មកវិញនេះ ត្រូវបានធ្វើឡើងតែសម្រាប់រថយន្ត Bugatti Chiron ឆ្នាំ ២០១៨ មួយគ្រឿងប៉ុណ្ណោះ ហើយបញ្ជាក់ពីរបៀបដែលខ្ចៅតែមួយអាចប៉ះពាល់ដល់មុខងារនៅលើរថយន្ត។

“ក្នុងអំឡុងពេលត្រួតពិនិត្យដំណើរការខាងក្នុង នៅលើប្រព័ន្ធកម្លាំងបង្វិលជុំ ខ្ចីមួយត្រូវបានកំណត់ថាអាចបង្កជាគ្រោះថ្នាក់ និងស្ថិតនៅក្រោមជួរជាក់លាក់នៃកម្លាំងបង្វិលជុំដែលបានគ្រោងទុក។”

បើនិយាយឲ្យសាមញ្ញទៅ ក្រុមហ៊ុន Bugatti បានរកឃើញកំហុសឆ្គងនេះ តាមរយៈដំណើរការខាងក្នុង (internal process) ដែលពួកគេរកឃើញថាអាចមានខ្ចីរលុងនៅលើរថយន្តមួយគ្រឿង។ នៅពេលពួកគេបានរកឃើញ ពួកគេបានវិភាគទិន្នន័យការតភ្ជាប់ខ្ចីទាំងអស់ពីគ្រប់រថយន្ត Chiron ដែលផលិត ហើយទីបំផុតបានកំណត់អត្តសញ្ញាណរថយន្តដែលសង្ស័យតែម្តង។

យ៉ាងណាមិញ វាក៏បង្ហាញឲ្យឃើញនូវរបៀបដែល Bugatti ធ្វើការពិនិត្យ និងអនុវត្តនីតិវិធីផ្សេងៗលើរថយន្តនីមួយៗ ព្រមទាំងការប្រមូលមកវិញរបស់វា ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម