ម៉ូតូ​ Scooter ស៊េរីថ្មីរបស់ Yamaha ស៊ីសាំងតិច ១,៨៧ លីត្រ អាចជិះបាន ១០០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញជាផ្លូវការនូវម៉ូតូអូតូ Janus ស៊េរីឆ្នាំ​២០២២ នៅក្នុងប្រទេសវៀតណាម ដែលមានការឌីហ្សាញរូបរាងបែប Classic និងសន្សំចំចៃសាំងរហូតដល់ ១,៨៧ លីត្រ អាចជិះបាន ១០០ គ.ម ។

Yamaha Janus នេះទទួលបានការរចនាទ្បើងមើលទៅស្រដៀងគ្នានឹង Yamaha Grand Filano hybrid ដោយម៉ូតូ Scooter នេះបានបំពាក់ចង្កៀងមុខ Halogen រួមជាមួយនឹងអំពូលជួយបំភ្លឺពេលថ្ងៃ DRL និងប្រើប្រាស់ Smart-Key ដើម្បីជួយបញ្ជារសោរពីចម្ងាយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលម៉ូតូ Yamaha Janus មានទម្ងន់ស្រាល ៩៧ គីទ្បូក្រាម បន្ថែមជាមួយការបំពាក់ដោយសំបកកង់មុខ ៨០/៨០ ក្រោយ ១០០/៧០, ថាសកង់មានទំហំ ១៤ អ៊ីញ និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់បានមួកសុវត្ថិភាព ១ ផងដែរ។

Yamaha Janus បានប្រើប្រាស់ម៉ាស៊ីនសាំង Bure Core ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៩,៥សេះ និងកម្លាំងរមួល ៩,៦ញ៉ូតុនម៉ែត្រ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងរបស់ម៉ូតូ Scooter នេះ ក្នុង ១,៨៧ លីត្រ អាចជិះបាន ១០០ គ.ម ។

សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម ម៉ូតូ Yamaha Janus ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ២១៧ ដុល្លារតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម