ត្រៀមលុយ! Cadillac នឹងបើកឲ្យបញ្ជាទិញឡាន SUV អគ្គិសនីថ្មី ក្នុងតម្លៃចាប់ពី ៦២ ៩៩០ដុល្លារ

ក្រុមហ៊ុន Cadillac បានប្រកាសថា រថយន្តអគ្គិសនី Cadillac Lyriq ឆ្នាំ២០២៣ របស់ខ្លួន នឹងមានតម្លៃចាប់ពី ៦២ ៩៩០ដុល្លារ នៅពេលបើកឲ្យបញ្ជាទិញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះតែម្តង។

រថយន្ត Cadillac Lyriq ឆ្នាំ២០២៣ មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០០គីឡូវ៉ាត់ម៉ោង ក៏ដូចជា ម៉ូទ័រអគ្គិសនី មានកម្លាំង ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យវាអាចរត់បានចម្ងាយ ៥០២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលសាកភ្លើងពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែល Lyriq ចេញលក់ដំបូងជាប្រភេទប៉ុងមួយ វាក៏នឹងមានជម្រើសប៉ុងពីរដែរ នៅដើមឆ្នាំ២០២៣ ជាមួយនឹងតម្លៃចាប់ពី ៦៤ ៩៩០ដុល្លារ ហើយក្រុមហ៊ុន Cadillac នឹងបញ្ចេញព័ត៌មានលម្អិត នៅពេលជិតចេញលក់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Cadillac Lyriq ឆ្នាំ២០២៣ ប្រភេទប៉ុងពីរ នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ហើយមានកម្លាំងសរុប ៥០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម