Ford Ranger ប្រភេទថ្មី បញ្ចេញលក់នៅថៃ តម្លៃជិត ៣ម៉ឺនដុល្លារ

រថយន្ត​ Ford Ranger ដែល​ដាក់​លក់​នៅ​ប្រទេស​ថៃ​មាន​បន្ថែម​នូវ​ម៉ូដែល​ថ្មី​គឺ Ford Ranger FX4 ដែល​វា​មាន​តម្លៃ​​​​ប្រមាណ ២៩ ៧០០ ដុល្លារ ជា​ម៉ូដែល​ដែល​ផលិត​ឡើង​ផ្អែក​តាម​ប្រភេទ XLT ដែល​មាន​ស្រាប់។

FX4 នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ម៉ាស៊ូត Duratorq ចំណុះ ២,២ លីត្រ កម្លាំង ១៦០ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ។ ប្រភេទ​ FX4 នេះ​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ប្រភេទ XLT ប្រមាណ​ ១ ពាន់​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វា​មាន​បំពាក់​នូវ​កង់​ថ្មី​ ១៨ អ៊ីញ ប្រភេទ Alloy, ផ្ទាំង​រន្ធ​ខ្យល់​ខាង​មុខ​មាន​ពណ៌​ខ្មៅ, កាង​មុខ​/ក្រោយ​មាន​ពណ៌​ខ្មៅ, កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ និង​ដៃ​ទ្វារ​ក៏​មាន​ពណ៌​ខ្មៅ​ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ស្បែក​ពណ៌​ខ្មៅ រំលេច​ដោយ​ថ្នេរ​អំបោះ​ពណ៌​ក្រហម។

ចំពោះ​មុខងារ​គឺ​ដូច​នឹង Ford Ranger XLT ដែរ។ ជាក់​ស្ដែង​មាន​អេក្រង់​ទំហំ ៨ អ៊ីញ​​ដែល​ភ្ជាប់​មុខងារ Apple CarPlay និង Android Auto, រន្ធ​បំពង​សំឡេង​ចំនួន ៦, កុងទ័រ​ឌីជីថល​ទំហំ ៤,២ អ៊ីញ, កៅអី​អ្នក​បើកបរ​​អាច​ផ្លាស់​ប្ដូរ​បាន ៦ បែប និង​កញ្ចក់​ចំហៀង​បែប​អេឡិចត្រូនិក​ជា​ដើម៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម