Honda និយាយ​ថា នឹងដាក់លក់​រថយន្តប្រភេទ SUV និង​ Crossover នៅក្នុងឆ្នាំនេះទ្វេដង

[ទីផ្សារបរទេស] ក្រុមហ៊ុន HONDA និយាយថា ឆ្នាំនេះនឹងក្លាយជាឆ្នាំនៃការចេញលក់រថយន្ត SUV ឬប្រភេទ Crossover ដែលកើនឡើងទ្វេដង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Honda បាននិងកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការដាក់បង្ហាញរថយន្ត SUV អគ្គិសនី។ ថ្មីៗនេះ ពួកគេទើបតែបញ្ចេញរូបភាពនៃរថយន្ត Honda Prologue SUV ស៊េរីថ្មី ដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។

ក្នុងនោះ លោក Nee អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន American Honda បាននិយាយក្នុងអំឡុងពេលធ្វើបទបង្ហាញនេះបើយោងតាម ​​Motor1 ថា យើងកំពុងដាក់បញ្ចេញទ្វេដងនៅឆ្នាំ ២០២២ ជាមួយនឹងអ្វីដែលយើងហៅថា Year of the SUV ដែលយើងនឹងដាក់បង្ហាញនៅរថយន្ត HR-V, CR-V PHEV, CR-V Hybrid and Pilot ថ្មីនៅឆ្នាំនេះ” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ ម៉ូឌែលខ្ពស់បំផុតរបស់ HONDA HR-V ត្រូវបានបង្ហាញទាំងខាងក្រៅ និងខាងក្នុង ជាមួយនឹងការរចនាថ្មីទាំងស្រុង។ បើ​និយាយ​ពី​រូបរាង និង​ប្រភេទ​ផ្សេងៗ​ទៀត បំពាក់​ដោយ​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ  និងទំហំ ៤ស៊ីឡាំង។

ជាមួយគ្នានេះ​ រថយន្ត CR-V ថ្មី នៅមិនមានព័ត៌មានច្រើនទេ។ ផ្ទុយទៅវិញ រថយន្តនេះនឹងភ្ជាប់មកជាមួយនៅម៉ាស៊ីនជាច្រើនប្រភេទ និងការរចនាថ្មីដែលទើបទទួលបានប៉ាតង់នៅក្នុងប្រទេសចិន។ លើសពីនេះ HONDA CR-V ថ្មីនេះ ភ្ជាប់មកជាមួយនៅម៉ាស៊ីន Plug-in Hybrid Version បានដំឡើងនៅលើម៉ាស៊ីនចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី។

លើសពីនេះ រថយន្ត HONDA ZR-V ប្រភេទ Crossover ថ្មី ត្រូវបានដាក់បញ្ចេញដែលបង្កើតឡើងដោយផ្អែកលើ HR-V ហើយ​ក៏​មាន​ការ​ធ្វើ​តេស្ត​សាកល្បង​នៅប្រព័ន្ធ​ Honda Pilot ជំនាន់​ថ្មី​នៅ​សហរដ្ឋ​អាមេរិក ដែល​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ​នេះ។

គួរឲ្យដឹងថា ទាំងអស់នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នៅតែមានរថយន្តជាច្រើន រង់ចាំការចេញលក់នៅឆ្នាំនេះ និងឆ្នាំក្រោយ ក្រុមហ៊ុន Honda កំពុងពង្រីកផលិតផលអគ្គិសនីរបស់ខ្លួន ក្រោមការសាកល្បង Honda e:N Series នៅក្នុងប្រទេសចិន និងត្រៀមចេញលក់នៅក្រៅប្រទេសឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម