Kia បញ្ចេញ Kia Seltos រូបរាងថ្មីកាន់តែទាក់ទាញ គ្រោងនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញជាផ្លូវការនៃរូបរាងថ្មីរបស់ Kia Seltos ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា កន្លង​ទៅ។

រថយន្ត Kia Seltos មុខមាត់ថ្មី គឺជាប្រភេទ SUV ដំបូងបង្អស់របស់ KIA ដែលត្រូវបានដាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០១៩ ហើយឥឡូវនេះកំពុងទទួលបានការកែទម្រង់ជាមួយនឹងម៉ូដែលឆ្នាំ ២០២២ ដែលរំលេចនូវការរចនាខាងក្រៅ និងខាងក្នុងថ្មី ជាមួយនឹងឡូហ្គោ KIA ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KIA Seltos គ្រាន់តែជាការអាប់ដេតប៉ុណ្ណោះ មិនមែនការផ្លាស់ប្តូរថ្មីទាំងស្រុងនោះទេ។ ប៉ុន្តែផ្តោតលើរូបរាងដ៏ប្រណិតជាងមុនដោយ ប៉ាណាមុខបានរចនាឡើងវិញ ចង្កៀងមុខប្រភេទ LED ថ្មីជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ។ កាងខាងមុខថ្មី ខ្សែដំបូលពីរពណ៌ ថាសកង់ស្ព័រថ្មីពិសេស និចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

សម្រាប់ផ្នែកខាងក្នុងកាប៊ីន បានកែប្រែនៅកុងទ័រព័ត៌មានជាប់ជាមួយអេក្រង់កំសាន្ត touchscreen ផ្តល់នៅភាពទំនើបជាងមុន ដៃចង្កូតនៅតែប្រើដូចដើម ប្រអប់លេខបែប ‘shift-by-wire’ ការរចនារន្ធខ្យល់ថ្មី កុងសូលកណ្តាលត្រូវបានតុបតែងដោយឆ្នូតក្រហម ដំបូលកញ្ចក់​បែប Panoramic Sunroof វា​ក៏​បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា ADAS ថ្មី និង​កាំមេរ៉ា ៣៦០ ដឺក្រេផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវគេ​រំពឹង​ថា​ប្រើប្រាស់​ម៉ាស៊ីន​សាំង​​ចំណុះ ១,៥ លីត្រ មាន​កម្លាំង ១១៥ សេះ ម៉ាស៊ីន​ម៉ាស៊ូតចំណុះ ១,៥ លីត្រ មាន​កម្លាំង ១១៥ សេះ និង​ម៉ាស៊ីន​សាំង ១,៤ លីត្រ មាន​កម្លាំង ១៤០ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម