Honda e Limited Edition ទើបចេញថ្មី ផលិតតែ ៥០គ្រឿងប៉ុណ្ណោះ ទិញមិនទាន់អត់!

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្តអគ្គិសនីថ្មី គឺ Honda e Limited Edition សម្រាប់ទីផ្សារអឺរ៉ុប ជាមួយនឹងទឹកថ្នាំពណ៌ក្រហម ហើយផលិតមានចំនួនកំណត់ ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ។

រថយន្ត Honda e Limited Edition ថ្មីនេះ ខុសប្លែកពីម៉ូដែល Honda e ស្តង់ដារ ត្រង់ពណ៌ក្រហមថ្មី Premium Crystal Red ជាមួយនឹងការហាយឡាយដំបូលពណ៌ខ្មៅ ព្រមទាំង ប៉ាណាមុខ, កាងមុខផ្នែកខាងក្រោម និង កាមេរ៉ាជំនួសកញ្ចក់ផ្នែកចំហៀង ព្រមទាំង យ៉ាន់កង់ទំហំ ១៧អ៊ីញ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូដែល Limited Edition នេះ ត្រូវបានផ្អែកតាមម៉ូដែល Honda e Advance ដែលមានន័យថា វាប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៥២សេះ និងកម្លាំងរមួល ៣១៥ញ៉ូតុនម៉ែត្រ ជាមួយនឹងកញ្ចប់អាគុយអគ្គិសនីស្តង់ដារ ទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ២០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

សូមបញ្ជាក់ថា រថយន្ត Honda e Limited Edition នេះ ត្រូវបានបើកឲ្យបញ្ជាទិញហើយ ជាមួយនឹងតម្លៃខ្ទង់ ៤៦ ០០០ដុល្លារ នៅលើទីផ្សារចក្រភពអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម