Honda Civic Hatchback e:HEV បង្ហាញខ្លួនជាផ្លូវការ តម្លៃជិត ៣មុឺនដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុមផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic Hatchback នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយនឹងតម្លៃចាប់ពី ២៣ ២៤៣ ដុល្លារ ដល់ ២៥ ៧៩២ ដុល្លារ និងតម្លៃសម្រាប់ម៉ូដែល e:HEV ចាប់ពី ២៨ ៧១១ ដុល្លារ។

សម្រាប់រថយន្តនេះ បំពាក់ជាមួយប៉ាណាខាងមុខរចនាឡើងវិញ រាងជាសំណាញ់សំបុកឃ្មុំ រន្ធខ្យល់ចេញ-ចូលធំជាងមុន ជាមួយចង្កៀងមុខប្រភេទ Full LED ការរចនាផ្នែកខាងមុខមិនខុសពី CIVIC SEDAN ថ្មីដែលទើបនឹងដាក់លក់នោះទេ ភាពខុសគ្នាតែមួយគត់គឺកាងខាងមុខ ។ Civic Hatchback មាន​រូបរាង​តូច​ជាង​ដោយសារ​ផ្នែក​ខាង​ក្រោយ ហើយ​ប្រវែង​រួម​គឺ​ខ្លី​ជាង​រថយន្ត Sedan ១២ សង់ទីម៉ែត្រ​ និង​មាន​ថាសកង់​​ទំហំ ១៨ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនែកផ្នែកខាងក្នុងស្រដៀងទៅនឹងរថយន្ត CIVIC ប្រភេទ Sedan ដែលមានកុងទ័រមានឌីជីថលទំហំ ១០,២ អ៊ីង អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay និង HONDA Connect ឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុច ។ កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៨ ទិសដៅ អ្នកដំណើរខាងមុខ ៤ ទិសដៅ កៅអីខាងក្រោយអាចបត់ចុះក្រោម ដើម្បីបង្កើតកន្លែងដាក់អីវ៉ាន់បានកាន់តែច្រើន។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីន ២ប្រភេទ រួមមាន៖

  • ម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រ Atkinson ទំហំ ៤ ស៊ីឡាំង មានម៉ូទ័រអគ្គិសនីពីរ និងអាគុយលីចូមអ៊ីយ៉ុង 72V ដែលមានកម្លាំងសរុប ១៨៤ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT, ប៉ុង ១ វិលកង់ខាងមុខ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ២៣៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម