ក្រុមហ៊ុន Kia នៅសហរដ្ឋអាមេរិចបានធ្វើការហៅត្រឡប់មកវិញនូវរថយន្តម៉ូឌែលឆ្នាំ២០២២ របស់ខ្លួនចំនួន ៨គ្រឿងមកវិញ បន្ទាប់ពីរកឃើញថាអាចមានបំពាក់នូវសំបកកង់ខុសទំហំរបស់វា។
ជាមួយការហៅត្រឡប់មកវិញនេះ មានរថយន្ត Kia Sorento ចំនួន ៥គ្រឿង និង Telluride ចំនួន ៣គ្រឿង ហើយរថយន្តទាំង ២ម៉ូឌែលនេះត្រូវបានផលិតឡើងនៅរោងចក្ររបស់ Kia នៅរដ្ឋ Georgia នៅចន្លោះថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ១៣ ខែមិថុនាឆ្នាំនេះ។
បើយោងតាមឯកសាររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ដែលរាយការណ៍ថាភាពខុសឆ្គងនេះគឺកើតឡើងដោយសារតែមនុស្ស ដែលមានន័យថាពួកគេបំពាក់ខុស។
ក្នុងនោះគេមិនច្បាស់ថាទំហំសំបកកង់ត្រូវបានបំពាក់ខុសនោះមានទំហំប៉ុន្មាននោះឡើយ ប៉ុន្តែ តាមការបញ្ជាក់ឯកសាគឺត្រូវបានផ្ញើទៅឱ្យអ្នកចែកចាយរថយន្ត Sorento ២០២២ ទំនងបំពាក់នូវថាសកង់ទំហំ ១៧អ៊ីញ (T135/90D17) ហើយ Telluride គួរតែ១៨អ៊ីញ (T155/90R18) ។ គួរបញ្ជាក់ថាការបំពាក់ខុសនៃសំបកកង់នេះអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រតិបត្តិការរបស់ ABS និងប្រព័ន្ធគ្រប់គ្រងការអូសទាញ ដែលអាចបង្កើនហានិភ័យកើនឡើង៕