[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមទស្សនាវដ្តីរថយន្តជប៉ុន Bestcarweb.jp បានធ្វើការបង្ហាញថា រថយន្ត Toyota Prius ថ្មីនឹងមកជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗស្ទើរតែទាំងស្រុងក្នុងឆ្នាំ ២០២៣ ដែលជាជំនាន់ទីប្រាំថ្មី ដែលមកជាមួយការរចនាថ្មីកាន់តែទំនើប។
ចាប់តាំងពីការដាក់បង្ហាញចេញនៅថយន្ត Toyota Prius ក្នុងឆ្នាំ ១៩៩៧ វាគឺជារថយន្តខ្នាតមធ្យមដំបូងគេរបស់ពិភពលោកដែលបំពាក់ប្រព័ន្ធកូនកាត់ Hybrid។ វាត្រូវបានផលិតឡើងរហូតដល់ជំនាន់ទី ៤ ដែលបានចេញលក់ក្នុងឆ្នាំ ២០១៥ បើទោះបីជាប្រជាប្រិយភាពរបស់ sedan បានធ្លាក់ចុះក៏ដោយ ប៉ុន្តែ Toyota នឹងបន្តអភិវឌ្ឍរថយន្ត Prius។
គួរឲ្យដឹងថា រថយន្ត Toyota Prius ត្រូវបានរចនាឡើងដោយផ្អែកលើគ្រោងឆ្អឹង TNGA platform ដោយផ្តោតលើការរចនាដែលត្រូវបានគេនិយាយថាផ្នែកខាងក្រៅត្រូវបានរចនាកាន់តែស្ព័រ។ លើសពីនេះ ការរចនាខាងក្នុងបែបអនាគត និងប្រព័ន្ធសុវត្ថភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់៕