ប្រទះឃើញឡូហ្គោថ្មីរបស់ Kia ក្នុងលិខិតចុះបញ្ជីកម្មសិទ្ធិបញ្ញា

វិបសាយ​រថយន្ត Motor1 បាន​ប្រទះ​ឃើញ​ពាក្យ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ឡូហ្គោ​ថ្មី ដែល Kia បាន​ដាក់​ជូន​ទៅ​កាន់​សេវាកម្ម​ព័ត៌មាន​កម្មសិទ្ធិ​បញ្ញា​កូរ៉េ​ខាង​ត្បូង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​គេ​បាន​ឃើញ​ឡូហ្គោ​ថ្មី​របស់​ Kia។ គេ​បាន​ឃើញ​វា​ម្ដង​រួច​មក​ហើយ​ នៅ​លើ​រថយន្ត​ Concept ដែល Kia បាន​បង្ហាញ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Geneva Motor Show កាល​ពី​ខែ​មីនា។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូហ្គោ​ដែល​បង្ហាញ​ក្នុង​ពាក្យ​ស្នើ​សុំ គឺ​មាន​ដក​ចេញ​​នូវ​សញ្ញា​ដក​ឃ្លា ហើយ​អក្សរ K, I និង A គឺ​មាន​​​ផ្សារ​ភ្ជាប់​គ្នា​តែ​ម្ដង។ ចំណែក​លើ​រថយន្ត Concept គឺ​មាន​អក្សរ​ដែល​ឃ្លាត​ចេញ​ពី​គ្នា​។ ពេល​នេះ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​ឡូហ្គោ​ថ្មី​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ពេល​ណា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម