[បរទេស] រថយន្ត Toyota Crown ស៊េរីថ្មីបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែកក្កដាជាប្រភេទ Sedan។ ខណៈពេលនេះ រថយន្តនេះត្រូវបានក្រុមហ៊ុនកែច្នៃរថយន្ត Aimgain បំពាក់បន្ថែមឈុតតួខ្លួនចុងក្រោយបំផុតដែលធ្វើឲ្យរថយន្តនេះមានរូបរាងថ្មីស្ទើរតែទាំងស្រុង។
ក្រុមហ៊ុនកែច្នៃនេះបានដកចេញនៅលក្ខណៈពិសេសទាំងអស់របស់រថយន្ត Toyota Crown។ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់បំផុតនោះគឺការទម្លាក់ប្រព័ន្ធ suspension ចុះក្រោមយ៉ាងខ្លាំង។ ក្រៅពីនោះ ថាសកង់ និងកាងត្រូវបានតុបតែងជាមួយពណ៌ដូចទៅតួខ្លួន ហើយកាងជ្រែកខ្យល់ខាងមុខ កាងផ្នែកចំហៀង និងផផ្នែកខាងក្រោយដែលមានបំពង់ស៊ីមាំងស្រោបដោយក្រូម៉េត្រូវបានបន្ថែមឲ្យកាន់តែមានរូបរាងកាន់ទាក់ទាញបន្ថែមទៀត។
បន្ថែមពីលើនេះ នៅផ្នែកចំហៀងនៅលើទីតាំងទ្វារឥឡូវនេះមានពណ៌តួខ្លួនផងដែរ និងចុងក្រោយគឺថាសកង់ប្រភេទ Aimgain GTM-CV ជាមួយនឹងដុំហ្វ្រាំង Aimgain brake calipers ពណ៌ក្រហម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនរបស់រថយន្ត Toyota Crown ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣៤០ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ៕