FORD Everest Raptor អាចនឹងត្រូវបានផលិតនាពេលអនាគត ប្រសិនបើអតិថិជនចង់បាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នៅមិនទាន់ផលិតរថយន្ត Everest Raptor នៅឡើយទេ ទោះបីជាមានការរំពឹងទុកតាំងពីការបង្ហាញខ្លួនដំបូងរបស់ Ranger Raptor ក៏ដោយ។ ឥឡូវនេះមានរថយន្តភីកអាប់ជំនាន់ថ្មី រួមជាមួយនឹងកំណែថ្មីនៃរថយន្តដែលមិនមែនជា Raptor Everest និង Ranger ប៉ុន្តែការរំពឹងទុកទាំងនោះនៅតែមាន។

គួរឲ្យដឹងថា កាលពីឆ្នាមុន ក្រុមហ៊ុន Ford ក៏មិនបានបញ្ជាក់ ឬបដិសេធពីលទ្ធភាពក្នុងការផលិតរថយន្ត Everest Raptor ដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Motor1.com ប្រធានវិស្វករសកលនៃ T6 platform លោក Ian Foston បាននិយាយថា Ford នៅទីបំផុតអាចបង្កើតកំណែផលិតកម្ម ប្រសិនបើមានតម្រូវការអតិថិជនគ្រប់គ្រាន់។ ជាមួយគ្នានេះ រូបភាពគំរូរបស់ Everest Raptor ត្រូវបានគេរាយការណ៍ថាផលិតនៅក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ប៉ុន្តែវាមិនដែលឈានដល់ខ្សែផលិតកម្មនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនេះគេហទំព័រ Kolesa បានព្យាយាមស្រមៃមើលថាតើ Everest Raptor អាចមើលទៅដូចអ្វី ដែលបង្ហាញពីតម្រុយផលិតកម្ម Ford Ranger Raptor ថ្មី។ ដោយក្រុមហ៊ុននេះបានរចនា រថយន្ត SUV នេះទទួលបានប៉ាណាមុខជាមួយនឹងឡូហ្គោធំ សំបកកង់ធំជាងមុន និងឡូហ្គោ Raptor នៅចំហៀងផ្នែកខាងក្រោយ។

ប្រសិនបើរថយន្ត Everest Raptor ផលិតពិតមែន អាចបំពាក់ម៉ាស៊ីនចំណុះ ៣,០ លីត្រ EcoBoost twin-turbo V6 ដូចទៅនឹងភីកអាប់ Ranger Raptor មានកម្លាំ ៣៩២ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ។ យ៉ាងណាមិញ មានតែរងចាំមើលបន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម