ប្រទះឃើញភីកអាប់ Honda Ridgeline ឆ្នាំ​ ២០២៤ កំពុងធ្វើតេស្តរបើកបរសាកល្បងនៅតាមដងផ្លូវ ជាមួយការកែកុនថ្មី

[បរទេស] កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសពីផែនការពង្រីកត្រកូលភីកអាប់ Ridgeline ដើម្បីរួមបញ្ចូល TrailSport ថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ។ ខណះពេលថ្មីៗនេះ ប្រទះឃើញភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ​ ២០២៤ កំពុងធ្វើតេស្តរបើកបរសាកល្បងនៅតាមដងផ្លូវ ។

នោះជារឿងសំខាន់ដែលត្រូវកត់សម្គាល់ ខណៈដែលក្រុមហ៊ុន Honda បាននិយាយពីមុនថា ភីកអាប់ TrailSport នឹងជួយបង្កើន “សមត្ថភាព និងការរចនាដ៏រឹងមាំ” របស់រថយន្ត។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ ម៉ូដែលនេះត្រូវបានគេរំពឹងថានឹងដើរតាមគន្លងរបស់ Pilot TrailSport និងទទួលយកការកែកុនថ្មីទៅលើប្រព័ន្ធជើងក្រោយឲ្យកាន់តែល្អប្រសើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាពប្រមាញ់បាន ឃើញមានភ្ជាប់មកជាមួយកាងការពារបាតក្រោម និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញស្រោបដោយសំបកកង់ Continental TerrainContact AT tire, របៀបបើកបរ Trail mode ថ្មី, ប្រព័ន្ធកាមេរ៉ា TrailWatch និងប្រព័ន្ធ Trail Torque Logic ដែលមានថាមពលរហូតដល់ ៧៥% ត្រូវបានបញ្ជូនទៅកង់ជាមួយនឹងការអូសទាញបានយ៉ាងល្អបំផុត។

សម្រាប់ម៉ូដែលបច្ចុប្បន្ន ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ចំណុះ មានកម្លាំង ២៨០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ ប្រភេទបើកបរប៉ុង ២ all-wheel drive ជាស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម