មើលរូបរាង SUV ស៊េរីថ្មីរបស់ក្រុមហ៊ុនចិន ស្អាតប្លែកភ្នែក

ម៉ាក​រថយន្ត​ UNI ដែល​​បង្កើត​ក្រោម​ការ​សហការ​រវាង​ក្រុមហ៊ុន​រថយន្ត​ក្នុង​ស្រុក​ចិន Changan Automobile និង​ក្រុមហ៊ុន​រថយន្ត​​អាមេរិក Ford បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល​ដំបូង​របស់​ខ្លួន​គឺ UNI T។

រថយន្ត​នេះ​គឺ​មាន​ប្រវែង ៤៥១៥ ម.ម ទទឹង ១៨៧០ ម.ម និង​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ ២៧១០ ម.ម។ ការ​ឌីហ្សាញ​នៃ​រថយន្ត UNI T គឺ​បែប​ទាន់​សម័យ ដែល​បង្កើត​ឡើង​ក្នុង​គោល​ដៅ​អូសទាញ​អតិថិជន​​វ័យ​ក្មេង​លើ​ទីផ្សារ​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជម្រើស​ម៉ាស៊ីន​មាន​ពីរ​គឺ ១,៥ លីត្រ Turbo និង ២,០ លីត្រ Turbocharged។ ចំពោះ​តម្លៃ និង​ថ្ងៃ​ខែ​ចេញ​លក់​រំពឹង​ថា​នឹង​ដឹង​ពេល​រថយន្ត​នេះ​​បង្ហាញ​មុខ​​ជា​សាធារណៈ​នៅ​ក្នុង​ខែ​មេសា ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ទីក្រុង​ប៉េកាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម