[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda កំពុងដុតដៃដុតជើងក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធនៅក្នុងប្រទេសចិននៅត្រឹមឆ្នាំ ២០៣៥ ដោយបានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តចំនួន២ គឺ Honda e:NP2 និង Honda e:NS2 និងគំរូរថយន្តថ្មីមួយទៀត នៅឯពិព័រណ៍រថយន្ត Shanghai Auto Show ។
ទន្ទឹមនឹងនេះ គេនៅមិនទាន់ដឹងច្រើនទេអំពីរថយន្តទាំង ៣ នេះទេ ប៉ុន្តែក្រុមហ៊ុន Honda បានបញ្ជាក់ថា គំរូនេះនឹងត្រូវផលិតនៅក្នុងប្រទេសចិន។ ពួកគេនឹងត្រូវបានអនុវត្តតាមកំណែជាក់ស្តែងនៃគំរូ ដែលឲ្យឈ្មោះថា ‘preface’ ឬ ‘introdution’ ដែលនឹងសម្គាល់ការចាប់ផ្តើមនៃត្រកូល e:N ស៊េរី EV របស់ក្រុមហ៊ុន Honda។
Honda និយាយថាគំរូរថយន្តត្រកូល e:N SUV មានលក្ខណៈពិសេសការរចនាដែលរួមបញ្ចូលគ្នានៅធម្មជាតិរថយន្ត SUV និងជាមួយការរចនាដ័វៃឆ្លាតបែបអនាគត។
ជាមួយគ្នានេះ រថយន្តចុងក្រោយនៅក្នុងរូបភាពដែលបានបង្ហាញនោះជាគំរូ e:N GT ដែលត្រូវបានគេបង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០២១ ហើយបានបង្ហាញខ្លួនថ្មីនៅក្នុងពិព័រណ៌រថយន្ត Shanghai Auto Show ហើយត្រូវបានគេរំពឹងថា រថយន្តនឹងខិតជិតដល់ការផលិតផងដែរ ៕