[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មានការលេចឡើងនៅរូបភាពរបស់រថយន្ត Ford Mini Bronco ដែលបានរចនាដោយលោក Naoto Kobayashi ត្រូវបានគេរំពឹងថា ផលិតឡើងសម្រាប់ឆ្នាំម៉ូដែល ២០៣០ ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Suzuki Jimny ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅមើលទៅស្រដៀងទៅនឹងរថយន្ត Suzuki Jimny ដែលមានទ្វារ ២ ជាមួយប្រវែងគន្លាតកង់មុខ-ក្រោយខ្លី នឹងផ្តោតលើការបើកបរបែបផ្សងព្រេង និង Off-road ។ ដោយនៅផ្នែកខាងមុខ ឃើញមានសងខាងជាមួយចង្កៀងប្រភេទ LED រចនាថ្មីប្លែកជាមួយឡូហ្គោ Ford នៅចំកណ្តាល ថាសកង់ត្រូវបានរចនាជាមួយពណ៌ខ្មៅ និងប្រាក់ស្រោបដោយសំបកកង់ក្រាស និងផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED ដែលរចនាដូចគ្នាទៅនឹងផ្នែកខាងមុខជាដើម ។
មិនត្រឹមតែប៉ុណ្ណោះ លោក Kobayashi ក៏បានបង្ហាញពីផ្នែកខាងក្នុងរបស់ Mini Bronco ផងដែរ ដែលមើលទៅដូចទៅនឹងរថយន្តបច្ចុប្បន្ន ដោយមានអេក្រង់ធំមួយដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត ដៃចង្កូតរចនាថ្មីដែលមមានលក្ខណៈពិសេសផងដែរ ។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការ Rendering របស់អ្នកឌីស្សាញប៉ុណ្ណោះ គេនៅមិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនផលិតរថយន្ត Ford នឹងពិចារណាក្នុងការផលិតរថយន្ត Ford Mini Bronco នេះឬអត់នោះទេ៕