Kia បានប្រកាសចេញលក់រថយន្ត SUV ខ្នាតតូចមានតម្លៃធូរថ្លៃរបស់ខ្លួន ម៉ូដែល Seltos ស៊េរីឆ្នាំ២០២០។
Kia Seltos ប្រភែទ LX AWD ប្រើប៉ុងពីរ នឹងមានតម្លៃចាប់ពីខ្ទង់ ២១ ៩៩០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទ S FWD ប្រើប៉ុងមួយ តែរៀងទំនើបជាង ក៏មានតម្លៃ ២១ ៩៩០ដុល្លារដូចគ្នាដែរ។
ដោយឡែក Seltos S AWD ប្រើប៉ុងពីរ នឹងមានតម្លៃចាប់ពី ២៣ ៤៩០ដុល្លារ ហើយ Seltos EX AWD ប្រើប៉ុងពីរ នឹងមានតម្លៃចាប់ពី ២៥ ២៩០ដុល្លារ។
រថយន្ត Kia Seltos នេះមានជម្រើសម៉ាស៊ីន ២ប្រភេទ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ ប្រើប្រអប់លេខអូតូ CVT និង ម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ ប្រើប្រអប់លេខអូតូ Dual-clutch ៧វគ្គ៕