នាថ្ងៃនេះ Ford បានបង្ហាញអំពីចំណូលប្រចាំត្រីមាសទី ៤ និងចំណូលប្រចាំឆ្នាំ ២០១៩ ទាំងមូល។ ទាក់ទងនឹងលុយកាក់មិនសូវគួរឲ្យចាប់អារម្មណ៍ប៉ុន្មាន ប៉ុន្តែគេចាប់អារម្មណ៍នឹងដំណឹងអំពីរថយន្តត្រៀមប្រកាសចេញទៅវិញ។
សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមហ៊ុននឹងប្រកាសចេញរថយន្តថ្មីចំនួនប្រាំ ក្នុងចំណោមនោះដែលសំខាន់ជាងគេគឺ Ford F-150 ថ្មី នឹងមានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid-អគ្គិសនី ជាលើកដំបូង។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងមួយទៀតគឺ រថយន្តប្រភេទ Off-Road ខ្នាតតូចថ្មី ដែលកន្លងមកគេតែងហៅវាថា “Baby Bronco” ដោយរថយន្តនេះលេចមុខបើកបរសាកល្បងដំបូងតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។
ម៉ូដែលដទៃទៀតគឺមានប្រភេទប្រើប្រាស់ប្រព័ន្ធ Hybrid នៃរថយន្ត Lincoln Corsair និង Ford Escape ផងដែរ៕