មេធំ Toyota! គ្មានហេតុផលត្រូវឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុងនោះទេ

[បរទេស] ប្រធានក្រុមហ៊ុន Toyota លោក Toyota Akio Toyoda បាននិយាយថា រថយន្តប្រើថាមពលអគ្គិសនីសុទ្ធមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននៅអព្យាក្រឹតភាពកាបូននោះទេ ដោយលោកនៅតែជឿជាក់ថារថយន្តប្រើម៉ាស៊ីនចំហេះក្នុង ICEs នៅតែមានតួនាទីក្នុងការសម្រេចបាននៅអព្យាក្រឹតភាពកាបូនទៅថ្ងៃអនាគត ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយលោកបានប្រាប់អ្នកសារព័ត៌មាននៅឯពិព័រណ៍រថយន្ត Tokyo Auto Salon ថា ក្រុមហ៊ុនកំពុងផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងជំនាន់ក្រោយ ដោយកត់សម្គាល់ថាម៉ាស៊ីនទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូន ជាមួយកាត់បន្ថយការបំភាយឧស្ម័នតាមរយៈវិធីសាស្រ្តផ្សេងៗដែលជាបច្ចេកវិទ្យាថ្មី ។ លើសពីនេះ Toyota កំពុងធ្វើការលើម៉ាស៊ីនដែលប្រើអ៊ីដ្រូសែនផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyoda ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារការងាររបស់កម្មករនៅក្នុងឧស្សាហកម្មរថយន្តជប៉ុនផងដែរ ដោយគាត់ចង់ការបន្តការប្រើប្រាស់ជំនាញរបស់កម្មករទាំងនេះដោយមានជាង ៥,៥ លាននាក់ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម