ក្រុមហ៊ុន Honda បានបញ្ចេញលក់រថយន្ត Accord ជំនាន់ថ្មីជាផ្លូវការនៅប្រទេសជប៉ុន ដោយមានតែប្រភេទម៉ាស៊ីន Hybrid ដែលវាមានម៉ូទ័រអគ្គិសនីភ្លោះ ជាប្រភេទផ្ដាច់មុខសម្រាប់ប្រទេសជប៉ុន។
ប្រភេទពិសេសនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Honda Accord e:HEV ដែលម៉ូទ័រអគ្គិសនីនេះផលិតកម្លាំងបាន ១៨១ សេះ គួបផ្សំនឹងម៉ាស៊ីន VTEC ៤ ស៊ីឡាំង ចំណុះ ២,០ លីត្រ ដែលផលិតកម្លាំងបាន ១៤៣ សេះ។
រថយន្ត Honda Accord e:HEV នេះមានដាក់លក់នៅជប៉ុនក្នុងតម្លៃចាប់ពី ៤ ,៦៥ លានយេន ដែលស្មើនឹងប្រមាណ ៤១ ៥៣០ ដុល្លារ៕