មកហើយៗ! Toyota 4Runner ជំនាន់ថ្មី I-Force Max Hybrid រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើស ២ម៉ូដែលបន្ថែមរួមមាន Traihunter និង Platinum សរុបទាំងអស់ ៩ម៉ូដែល គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដោយម៉ាស៊ីន V6 ចំណុះ ៤,០ លីត្រត្រូវបានដកចេញ ជំនួសមកវិញនៅ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
  • ម៉ាស៊ីនកូនកាត់ I-Force Max Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទប៉ុង១ និងប៉ុង ២ ជាមួយប្រព័ន្ធចាក់សោរប៉ុងស្វ័យប្រវត្តិ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម =ដែលអាចលើកកំពស់បាន ២,០អ៉ីញផ្នែកខាងមុខ និង ១,៥អ៉ីញនៅផ្នែកខាងក្រោយដើម្បីផ្តល់នៅការបើកបរ Off-road កាន់តែមានភាពរលូតផងដែរ ។

Toyota 4Runner មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ កំពស់ ១ ៧៩៨ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤៤ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២៣៣ ម.ម និងមានរូបរាងហាប់ណែនជាងមុន ជាពិសេសបានបំពាក់ថាសកង់ស្រោបដោយសំបកប្រភេទ Off-Road ទំហំ ៣៣អ៉ីញ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ ដល់ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ​ ដល់ ១៤,០ អ៉ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety sense 3.0 ជាស្តង់ដារទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម