ដោយសារតែមានតម្រូវការទីផ្សារខ្ពស់ Suzuki បានបើកសង្វាក់ផលិតបន្ថែមសម្រាប់រថយន្ត Off-Road ខ្នាតតូចម៉ូដែល Jimny នៅប្រទេសឥណ្ឌា។
តាមការចុះផ្សាយរបស់ Autocar of India សង្វាក់ផលិតកម្ម Jimny នឹងចាប់ផ្ដើមប្រតិបត្តិចាប់ពីខែឧសភា នៅរោងចក្រ Maruti Suzuki។ រថយន្ត Jimny មួយភាគធំដែលផលិតបាននឹងត្រូវធ្វើការនាំពេញទៅក្រៅប្រទេសផងដែរ។
ប្រភពដដែលនិយាយថារោងចក្រ Maruti Suzuki អាចផលិតរថយន្តបាន ៤ ទៅ ៥ ពាន់គ្រឿងក្នុងមួយខែ។ គួរដឹងថាកាលពីប្រមាណ ៦ ខែមុន រថយន្តខ្នាតតូចនេះបានចេញលក់នៅឥណ្ឌា ជាមួយតម្លៃចាប់ពីប្រមាណ ១៣ ៨០០ ដុល្លារ៕