Honda និង Dongfeng ចាប់ដៃគ្នាផលិតរថយន្តអគ្គិសនី ត្រៀមវៃលុកទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Honda-Dongfeng បានធ្វើការដាក់បង្ហាញចេញជាដំបូងនៅរថយន្តអគ្គិសនីសុទ្ធរបស់ពួកគេគឺម៉ូដែល Lingxi L នឹងគ្រោងនឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាល ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។

រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥៩,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lingxi L មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៤៥ ម.ម កំពស់ ១ ៥០៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣១ ម.ម មានលក្ខណៈបែបស្ព័រដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែបអនាគតអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen លាតសន្ទឹងពេញផ្ទៃតាប្លូ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធរ៉ាដា ដែលជំនួយទៅលើប្រព័ន្ធសជំនួយការអ្នកបើកបរ Advanced driver assistance កម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម