Kia Seltos ស៊េរីឆ្នាំ២០២៥ ចេញតម្លៃលក់នៅលើទីផ្សារជាផ្លួវការខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្តអាប់ដេតថ្មី Kia Seltos ស៊េរីឆ្នាំ ២០២៥ ប្រភេទ Crossover មាន ៥ជម្រើស ដែលមានតម្លៃលក់នៅលើទីផ្សារសហរដ្ធអាមេរិកចាប់ពី ២៤,៥៩០ដុល្លារ ថ្លៃជាងម៉ូឌែលមុខចំនួន ១០០ដុល្លារ។

រថយន្តនេះទទួលបានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបបានចំនួន ១៤៦សេះ និងកម្លាំងរមួល ១៧៩ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយប្រអប់លេខអូតូ និងប្រភេទបើកបរប៉ុង១ ជាស្តង់ដារ ដែលអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៩,៣វិនាទី។
  • ម៉ាស៊ីនសុាំងចំណុះ ១,៦លីត្រ turbocharged អាចផលិតកម្លាំងបានសរុបបានចំនួន ១៩៥សេះ និងកម្លាំងរមួល ២៦៤ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ និងប្រភេទបើកបរប៉ុុង២ ជាស្តង់ដារ ដែលអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៨,៤វិនាទី។

គួរបញ្ចាក់ផងដែរថា រថយន្តនេះមានការអាប់ឌែតថ្មីតិចតួចបំផុត គឺទទួលបានការអាប់ឌែតតែទៅលើថាសកង់ថ្មីទំហំ ១៧អ៊ីញ, អេក្រង់ថ្មីតែដកអេក្រង់ទំហំ ១០,២៥អ៊ីញ​ ដាក់អេក្រង់ទំហំ ៤,២៥អ៊ីញវិញ,  ដំបូល Sunroof ថ្មី និងប្រព័ន្ធបើកបរថ្មីមួយចំនួនប៉ុណ្ណោះ (មាននៅលេីតែជម្រើសខ្ពស់ប៉ុណ្ណោះ) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម