[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសជាផ្លូវការនឹងធ្វើការចេញលក់នូវរថយន្ត Honda Prelude សេរ៊ីឆ្នាំ២០២៣ របស់់ខ្លួននៅក្នុងទីផ្សារតំបន់អឺរ៉ុប។
រថយន្តនេះនឹងដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ដូចគ្នាទៅនឹងរថយន្ត Accord និង Civic ដែរដែលដំណើរការដោយម៉ាស៊ីន e:HEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២។
គួរបញ្ជាក់ផងថា រថយន្តនេះនឹងបង្ហាញខ្លួនដំបូលក្នុងតំបន់អឺរ៉ុបក្នុងចក្រភពអង់គ្លេសក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed ក្នុងខែកក្កដានេះជាមួយពណ៌តួខ្លួនតែ ១ ប៉ុណ្ណោះគឺពណ៌ក្រហម ប៉ុន្តែបើការចេញលក់ជាផ្លូវការអាចនឹងមានពណ៌តួខ្លួនច្រើនជាងនេះ។