Honda ប្រកាសបញ្ឈប់ការផលិតរថយន្តនៅរោងចក្រនៅអយុធ្យារ ត្រឹមឆ្នាំ២០២៥

[បរទេស] ក្រុមហ៊ុន Honda Automobile (Thailand) និយាយថាខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រនៅអយុធ្យារបស់ខ្លួននៅត្រឹមឆ្នាំ២០២៥ ហើយប្រមូលផ្តុំការផលិតទាំងអស់នៅឯរោងចក្រ Prachin Buri ដែលបានពង្រីកដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងផ្នែករថយន្តអគ្គិសនី។

ការផ្លាស់ប្តូរដែលបានប្រកាសកាលពីថ្ងៃអង្គារមានគោលបំណងដើម្បីដោះស្រាយជាមួយនឹងការខាតបង់ និងផ្តោតលើធនធានថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មានរបស់ប្រទេសថៃមួយចំនួនបាននិយាយថាសង្វាក់ផលិកម្មរថយន្តរបស់ក្រុមហ៊ុន Honda មានការធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយនៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនមួយនេះអាចផលិតរថយន្តបានចំនួន ២៣ មុឺនគ្រឿង ប៉ុន្តែនៅក្នុងឆ្នាំ២០២៣ កន្លងទៅមានការធ្លាក់មកសល់ត្រឹមតែ ១៥ មុឺនគ្រឿងប៉ុណ្ណោះ ដែលជាហេតុធ្វើឲការលក់រថយន្តរបស់ក្រុមហ៊ុន Honda ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះធ្លាក់មកនៅក្រោយ ១០ មុឺនគ្រឿងទើបធ្វើឲក្រុមហ៊ុនមួយនេះសម្រេចចិត្តបិតទ្វារបូកផ្សំជាមួយសន្ទុះរថយន្តរបស់ចិនកំពុងទទួលបានសន្ទុះគាំទ្រខ្លាំងក្នុងទីផ្សារប្រទេសមួយនេះ។

ក្រុមហ៊ុន Honda Thailand ក្នុងឆ្នាំ២០២១ បានប្រកាសពីចេតនារបស់ខ្លួនក្នុងការផ្តោតទៅលើការផលិតរថយន្ត Hybrid និង អគ្គិសនីស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនជប៉ុន ដែលចង់ឃើញរថយន្តអគ្គិសនី និងឥន្ធនៈមានចំនួន ១០០% នៃការលក់សរុបនៅត្រឹមឆ្នាំ២០៤០។

គួរឲដឹងផងថា រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្ត Honda ក្នុងប្រទេសថៃមានចំនួន ២ ហើយការបិតផលិតកម្មនេះ Honda គ្រោងនឹងប្រើប្រាស់រោងចក្រនោះសម្រាប់ផលិតគ្រឿងបន្លាស់សម្រាប់រថយន្តវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម