Hyundai Tucson ឆ្នាំ ២០២៥ មុខមាត់ថ្មី មានទាំងជម្រើស hybrid ចេញលក់នៅអាមេរិកតម្លៃជិត ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅជាផ្លូវការនៅរថយន្ត Hyundai Tucson ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ២៨ ៣៥៥ ដុល្លារ ដល់ ៤៧ ០៩០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Tucson ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ជាស្តង់ដរា
  • ប្រព័ន្ធកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣១ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១,៤៩ គីឡូវ៉ាត់ម៉ោង និងប្រអប់លេខអូតូ ៦ វគ្គ
  • ប្រព័ន្ធកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១៣,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣ គីឡូម៉ែត្រដោយថាមពលអគ្គិសនី ។

សម្រាប់ផ្នែកខាងក្រៅរបស់ Hyundai Tucson ទទួលបានប៉ាណាមុខឌីស្សាញថ្មី រួមទាំងអំពូលបំភ្លឺពេលថ្ងៃ ក៏ដូចជាថាសកង់ស្ព័រថ្មី និងផ្នែកខាងក្រោយថ្មីផងដែរ ។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅផ្នែកខាងក្នុង ដោយបំពាក់អេក្រង់ភ្លោះរួបបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញថ្មី ក៏ដូចជាចង្កូតថ្មី កុងសូលកណ្តាលដែលបានកែលម្អ និងមួយចំនួនច្រើនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម