[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅតម្លៃ និងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីប្រភេទ SUV Off-Road iCar V23 ដែលជាម៉ូដែលដំបូងផលិតរួមគ្នាជាមួយក្រុមហ៊ុន xiaomi ដែលមានតម្លៃលក់ចាប់ពី ១២ ៣៩២ ដុល្លារ ដល់ ២២ ០៣០ ដុល្លារនៅទីផ្សារប្រទេសចិន ។
iCar V23 ដំណើរការម៉ូដោយថាមពលអគ្គិសនីចំនួន ២ ជម្រើសរួមមាន៖
- បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៥០,៦៣ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿលឿន សាកឡើងពី ៣០-៨០% ប្រើរយៈពេល ៣០នាទី
- បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៩ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៩,៧៧ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៥០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿលឿន សាកឡើងពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៥ មម កំពស់ ១ ៨៤៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១២ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបប្រអប់ជ្រុងដូចទៅនឹងម៉ូដែល iCar 03 ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen នៅពីលើរន្ធម៉ាស៊ីនត្រជាក់ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ L2+ ផងដែរ ៕