[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Audi A6 e-tron ស៊េរីឆ្នាំ ២០២៥ ដើម្បីប្រជែងជាមួយរថយន្ត Mercedes EQE និង BMW i5 មានតម្លៃលក់ចាប់ពី ៨១ ៩២៨ ដុល្លារ ដល់ ១០៧ ៨២៩ ដុល្លារនៅទីផ្សារប្រទេសអាល្លឺម៉ង់ ។
Audi A6 e-tron ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៤៣ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បៀនលឿនអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានប៉ាណាមុខថ្មី ចង្កៀងមុខប្រភេទ matrix-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អាចប្តូរក្រាហ្វិចបាន ៨របៀប ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១,៩អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ រួមទាំងអេក្រង់ទំហំ ១០,៩អ៉ីញសម្រាប់អ្នកដំណើរផ្នែកខាងមុខ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុងខារ Auto Hold ជាដើម ៕