Lynk & Co បញ្ចេញឡាន Sedan អគ្គិសនីសុទ្ធដំបូងគេរបស់ខ្លួន សាកភ្លើងម្តងជិះបាន ៨០៦ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Z10 ប្រភេទ Sedan អគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុន ដែលមានតម្លៃលក់ចាប់ពី ៣០ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Lynk & Co Z10 ផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៩៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៧៧៧ សេះ ផ្គួបជាមួយអាគុយ អាចបើកបរបានចម្ងាយ  ៥៧៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខ-ក្រោយ LED ថាសកង់ប្រភេទស្ព័រ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ រួមទាំងឧបករណ៍បំពងសំលេង ២៣ចំនុច និងដំបូលកញ្ចក់ Panoramic ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម