Honda ប្រទេសថៃ បើកការបញ្ជាទិញ HR-V ស៊េរីឆ្នាំ ២០២៥ ប្រភេទ hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសថៃបានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រភេទ Hybrid ជាមួយការបើកការបញ្ជាទិញទុកមុន គ្រោងនឹងចេញលក់ជាផ្លូវការនៅខែវិឆ្ឆិកា ឆ្នាំ ២០២៤។

Honda HR-V ថ្មីនេះ ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១២៩ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ទទួលបានប៉ាណាមុខឌីស្សាញឡើងវិញ កាងខាងមុខមានការកែប្រែការទទួលទានទាប រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលបានធ្វើឲ្យប្រសើរឡើងជាងមុន ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏ទទួលបានអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម