[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan CS75 Plus ជំនាន់ទី៤ ជាមួយតម្លៃលក់ចាប់ពី ១៧ ៣៥០ ដុល្លារ ដល់ ១៨ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង១។
គួរបញ្ចាក់ផងថា សម្រាប់ជម្រើសម៉ាសុីនចំណុះ ២,០លីត្រ នឹងត្រូវចេញលក់ជាផ្លូវការនៅក្នុុងខែធ្នូរនេះ។
ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ, អេក្រង់ព័ត៌មានទំហំ ១៤,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែចំនួន២ រួមជាមួយប្រព័ន្ធជំនួយការបើកបរ L2៕