Ford Territory ឆ្នាំ២០២៥ រូបរាងថ្មី ប្រភេទ PHEV ចេញតម្លៃលក់នៅចិនចាប់ពីក្រោម ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញតម្កៃលក់របស់រថយន្ត Ford Equator Sport ស៊េរីឆ្នាំ ២០២៥ ឬ (Ford Territory) ជាមួយការផ្លាស់ប្តូររូបរាងថ្មី ដែលមានតម្លៃលក់ចាប់ពី ១៧ ៨២៥ ដុល្លារ ២៣ ២៦៥ ដុល្លារ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ។

Ford Territory ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ​ត្រូវ​បាន​រចនា​ឡើង​វិញទៅលើប៉ាណាមុខទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងថាសកង់ស្ព័រក៏ត្រូវបានឌីស្សាញថ្មីទំហំ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ ជាប្រភេទអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងឧបករណ៍បំពងសំឡេង ១០ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Co-Pilot360 DAS ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម