កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានជាច្រើននៅក្នុងប្រទេសចិនបាននិយាយថា រថយន្តអគ្គិសនី Tesla Model Y ជំនាន់ថ្មី ឫ Tesla Model Y Juniper នឹងទទួលបានការរចនាថ្មី ដែលមានលក្ខណៈស្រដៀងនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន។
ចំពោះរថយន្ត Model Y ថ្មីនេះ អាចមានកញ្ជប់ថ្មទំហំ ៩៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយឆ្ងាយ និងមានការរចនាផ្នែកខាងមុខស្រដៀងនឹងឡានអគ្គិសនីរបស់ Xpeng ដោយបំពាក់ជាមួយរបាភ្លើង LED លាតពេញផ្ទៃផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានជម្រើសពណ៌ក្រហមថ្មីផងដែរ។
គួរឲដឹងថា រថយន្តអគ្គិសនី Tesla Model Y Juniper នឹងមានការផលិតបណ្តោះអាសន្ននៅក្នុងរោងចក្រ Giga Shanghai នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ហើយគ្រោងនឹងនាំចេញទៅកាន់ទីផ្សារចិន និងអាមេរិកនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ ហើយនឹងអាចបញ្ជេញជម្រើស ៧កៅអី នៅក្នុងចុងឆ្នាំ២០២៥៕