Honda កំពុងតែអភិវឌ្ឍបច្ចេកវិទ្យាថ្មអាគុយថ្មី អាចបើកបានចម្ងាយឆ្ងាយជាងមុនទ្វេដង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda កំពុងតែអភិវឌ្ឍនៅថ្មអាគុយថ្មីរបស់ Solid-State ដែលខ្លួនសង្ឃឹមថានឹងកើនឡើងទ្វេដងនៃចម្ងាយបើកបររបស់រថយន្តអគ្គិសនី គ្រោងនឹងវាយលុកទីផ្សារនៅឆ្នាំ ២០៣០ ដែលបានបណ្តាក់ទុនចំនួន ៤៣ ពាន់លានយ៉េន ស្មើនឹង ២៧៧ លានដុល្លារ នៅក្នុងខ្សែសង្វាក់នេះ ដែលជិតពាក់កណ្តាលត្រូវបានគាំទ្រដោយរដ្ឋាភិបាលជប៉ុន។

ក្នុងនោះ លោក Keiji Otsu ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុន Honda បាននិយាយថា ថ្មអាគុយប្រភេទ Solid-State batteries នឹងជំនួសអាគុយលីចូម-អ៊ីយ៉ុងរាវ (liquid lithium-ion batteries) និងជួយបង្កើនចម្ងាយបើកបរឆ្ងាយជាងមុនដល់ទៅ ២.៥ ដងត្រឹមឆ្នាំ ២០៤០ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ថ្មជុំវិញពិភពលោកបានប្រកាសពីផែនការអភិវឌ្ឍអាគុយប្រភេទនេះ ដែលជាបច្ចេកវិទ្យាដែលគេមើលឃើញថាជាគន្លឹះក្នុងការធ្វើឲ្យរថយន្តអគ្គិសនីប្រើប្រាស់បានយូរ សុវត្ថិភាព និងតម្លៃទាបជាង ខណៈដែលកំណើននៃរថយន្តអគ្គិសនីថយចុះ។

គួរឲ្យដឹងថា Honda នឹងចាប់ផ្តើមដំណើរការសង្វាក់ផលិតក្មនៅខែមករា ឆ្នាំ ២០២៥ ដោយមានគោលដៅកាត់បន្ថយទំហំថ្ម ៥០% ទម្ងន់ ៣៥% និងតម្លៃ ២៥% បើប្រៀបធៀបនឹងកម្រិតថ្មអាគុយបច្ចុប្បន្ន។ លើសពីនេះ ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំដល់ជាង ២ លានគ្រឿងនៅឆ្នាំ ២០៣០ ជាមួយគោលបំណងដើម្បីសម្រេចបាននៅសមាមាត្រការលក់ជាសាកល ៤០% សម្រាប់រថយន្តអគ្គិសនី  និង ១០០% នៅឆ្នាំ ២០៤០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម