ញាក់សាច់! BYD លក់ឡានបាន ៥០មុឺនគ្រឿង ក្នុងខែវិច្ឆិកា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសដាក់បង្ហាញចេញនូវទិន្នន័យផ្លូវការនៃការលក់រថយន្តរថយន្តរបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយចំនួនលក់សរុបក្នុងខែវិច្ឆិកាមានចំនួនដល់ ៥០មុឺនគ្រឿង ខណៈការផលិតរថយន្តសរុបរបស់ក្រុមហ៊ុន BYD ក្នុងខែវិច្ឆិកាមានចំនួន ៥៤០ ៥៨៨ គ្រឿង។

ចំពោះការលក់រថយន្តរបស់ក្រុមហ៊ុន BYD ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានចំនួនសរុប ៥០៤ ០០៣ គ្រឿង កើនឡើង ៦៧,២ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ (៣០១ ៣៧៨ គ្រឿង) និងកើនឡើង ០,៧ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២៤។ ក្នុងនោះ ការលក់រថយន្តអគ្គិសនីសុទ្ធ (BEV) មានចំនួន ១៩៨ ០៦៥គ្រឿង ចំណែកការលក់រថយន្ត Plug-in Hybrid មានចំនួន ៣០៥ ៩៣៨គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការការនាំចេញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ របស់ក្រុមហ៊ុន BYD មានចំនួន ៣០ ៩៧៧ គ្រឿង។ គួរបញ្ជាក់ផងថា ការលក់រថយន្តសរុបរបស់ BYD បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២៤ មានចំនួន ៣ ៧៤០ ៩៣០ គ្រឿង កើនឡើង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ គោលដៅលក់រថយន្តប្រចាំឆ្នាំ២០២៤ របស់ BYD គឺមានចំនួន ៣,៦ លានគ្រឿង ប៉ុន្តែគោលដៅនេះគឺត្រូវបានសម្រេចនៅក្នុងខែវិច្ឆិកានេះ។

គួរឲដឹងថា ការផលិតថ្ម EV របស់ BYD សម្រាប់ខែវិច្ឆិកាគឺមានចំនួន ២២,៤៧ ជីហ្គាវ៉ាត់ម៉ោង ខណៈការផលិតសរុបក្នុងឆ្នាំ២០២៤ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា មានចំនួនដល់ ១៧១,២១ ជីហ្គាវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម