Chery ប្រកាសចេញឡានអគ្គិសនីសុទ្ធ iCar V23 តម្លៃខ្ទង់ ១មុឺនដុល្លារ សាកម្តងរត់បាន ៥០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery iCar V23 ប្រភេទ SUV Off-road អគ្គិសនីសុទ្ធ ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery iCar V23 ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD (Youth Edition) អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៧,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៩៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ២១១ សេះ និងកម្លាំងរមួល ២៩២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨១,៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រ នៅពេលេសាកថ្មពេញម្តង។

ក្នុងនោះ រថយន្តនេះ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៧,៥វិនាទី និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងមានប្រព័ន្ធផ្ទេរថាមពលខាងក្រៅទំហំ ៣,៣គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ខាងក្រៅផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៦ ម.ម កម្ពស់ ១ ៨៤៥ ម.ម កម្ពស់បាត ២១០ ម.ម (AWD) និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម មានការឌីស្សាញបែប Off-Road រូប​រាង​ជ្រុងៗ ជាមួយនឹងប៉ាណាខាងមុខដែលមានស្លាកសញ្ញាឡូហ្គូល iCar និងចង្កៀងមុខមូល រួមជាមួយនឹងធ្នើរដាក់​ឥវ៉ាន់​លើ​ដំបូល ដៃ​ទ្វារ​ប្រភេទ hidden door handles និងជម្រើសពណ៌ទឹកក្រូច ខ្មៅ ប្រផេះ បៃតង ប្រាក់ និងស។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៤អ៊ីញ មានកម្រិតបង្ហាញ 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 គាំទ្រមុខងារ CarPlay និងមុខងារកម្សាន្តកម្រិតខ្ពស់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ បាសសម្លេងចំនួន ៧ចំនុច ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ដំណើរការដោយបន្ទះឈីប Horizon Robotics J3 និងបន្ទះឈីប Texas Instruments TDA4 រួមបញ្ជូលនូវមុខងារសំខាន់ៗដូចជា High-speed navigation, emergency lane keeping, traffic jam assistance, automatic, remote, memory parking ប្រព័ន្ធកាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល កាមេរ៉ាមើលជុំវិញ ៣ មេហ្គាភិចសែល និងរ៉ាដា ultrasonic ចំនួន ១២ចំនុច ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម