[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត GAC-Toyota បានធ្វើការដាក់ចេញជាផ្លូវការនូវរថយន្ត Toyota Camry Glorious Edition ផ្តល់ជូនទាំងជម្រើស HG និង HXS ជាមួយតម្លៃលក់ចាប់ពី ២៧ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៉ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ១ FWD ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ ទទួលបានការរចនាជាមួយពណ៌ប្រផេះ និងពណ៌ខ្មៅ រួមជាមួយនឹងឡូហ្គូល Toyota និងឡូហ្គូលអក្សរ Camry មានភាពស្ព័រខ្លាំង ដោយបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំ ២៤,៦ អ៊ីញជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ភ្លើងបំភ្លឺចំនួន ៦៤ពណ៌ ដំបូលកញ្ជក់ Panoramic sunroof អេក្រង់លើកញ្ជក់ Head-up display ប្រព័ន្ធសម្លេង Dynaudio Premium Sound system។ លើសពីនេះ ក៏ទទួលបានមុខងារ Boss Key ផងដែរ ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចរុញកៅអីអ្នកដំណើរខាងមុខទៅមុខសម្រាប់ផ្ទុកកន្លែងអ្នកដំណើរខាងក្រោយកាន់តែមានភាពទូលាយ៕