[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរថយន្ត BYD Han L ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី គ្រោងនឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នៅប្រទេសចិន ។
BYD Han L ស៊េរីថ្មីចុងក្រោយ ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖
- ប្រភេទ EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ១០៨៥ សេះ ខណៈទំហំអាគុយ និងចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
- ប្រភេទកូនកាត់ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ៤០០ សេះ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ជាមួយចង្កៀងមុខប្រភេទ LED រាងស្រួច ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ខណៈផ្នែកខាងក្នុងមិនមានរូបភាពបង្ហាញទេ ៕