BYD បញ្ចេញផ្លូវការម៉ូដែល Han L ស៊េរីថ្មីចុងក្រោយ ផ្តល់ទាំង EV និង PHEV ឯតម្លៃលក់ខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរូបភាពរថយន្ត BYD Han L ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី ជាមួយតម្លៃលក់រំពឹងចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារឡើងទៅ នៅទីផ្សារប្រទេសចិន ។

BYD Han L ថ្មីនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទ EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ១ ពាន់សេះ ប្រើប្រាស់អាគុយប្រភេទ blade battery ខណៈទំហំនៃអាគុយ និងចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
  • ប្រភេទកូនកាត់ Plug-in Hybrid ប្រើប្រាស់ជាមួយបច្ចេកវិទ្យា DM-I ជំនាន់ទី ៥  ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ៤០០ សេះ ផ្គួបជាមួយអាគុយដែលអាចផ្តល់ចម្ងាយនៃការបើកបរបាន ១៧០គីឡូម៉ែត្រ ។

រថយន្តប្រភេទ sedan នេះមានប្រវែងតួខ្លួនសរុប ៥ ០៥០ មម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ដោយបានបន្ថែមនៅកាមេរ៉ានៅលើដំបូល ក៏ដូចជាចង្កៀងមុខប្រភេទ LED រាងស្រួច ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម