BYD ក្លាយជាក្រុមហ៊ុនពេញនិយមបំផុតនៅសិង្ហបុរី មានចំនួនលក់លើសក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅលើពិភពលោកគឺតូយ៉ូតា

ក្រុមហ៊ុន BYD បានប្រកាសថា ពួកគេបាន និងទទួលបានភាពជោគជ័យក្នុងការក្លាយជាក្រុមហ៊ុនរថយន្តដ៏ពេញនិយមបំផុតនៅក្នុងប្រទេសសិង្ហបុរី ពោលគឺមានចំនួនលក់លើសតូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតនៅក្នុងពិភពលោក។

ក្នុងនោះក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិនមួយនេះមានការលក់ច្រើនជាងបួនដងកាលពីឆ្នាំមុនដល់ទៅ ៦ ១៩១ គ្រឿង លើសពីរថយន្តចំនួន ៥ ៧៣៦ គ្រឿងដែលលក់ដោយក្រុមហ៊ុនតូយ៉ូតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយភាពជោគជ័យនេះ បានបង្ហាញពីការកើនឡើងនៃប្រជាប្រិយភាពរថយន្ត EV នៅក្នុងទីផ្សារសិង្ហបុរី ដែលជាទីផ្សារមានបទប្បញ្ញត្តិដ៏តឹងរ៉ឹង និងពន្ធខ្ពស់បំផុតមួយក្នុងចំណោមប្រទេសនៅលើពិភពលោក។

សម្រាប់កាលដែលធ្វើឲការលក់រថយន្តអគ្គិសនីរបស់ BYD នៅក្នុងទីផ្សារសិង្ហបុរីមានភាពជោគជ័យខ្លាំងត្រូវបានអះអាងថា កើតឡើងដោយសារការលើកទឹកចិត្តពីរដ្ឋាភិបាលសិង្ហបុរី ដូចជា ការបញ្ចុះតម្លៃលើការទិញរថយន្ត EV និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រក្នុងវិស័យមួយនេះ។

គួរឲដឹងថា ក្នុងចំណោមក្រុមហ៊ុនផ្សេងៗដូចជា Tesla, Mercedes-Benz និង BMW ការកើនឡើងរបស់ BYD បានបញ្ជាក់ពីសក្តានុពលបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនជាខ្លាំង ដោយក្នុងនោះចិនបានឈរនៅកំពូលតារាង ជាប្រទេសមានទីផ្សាររថយន្តធំជាងគេ ក្នុងចំណោមប្រទេសទាំង ១០ លើពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម