Mazda ប្រកាសចេញ CX-80 PHEV ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារឥណ្ឌូនេសុី តម្លៃជិត ៨មុឺនដុល្លារ អាចបើកបាន ៥៩ គ.ម ដោយអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានប្រកាសធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Mazda CX-80 ស៊េរីឆ្នាំ ២០២៥ នៅក្នុងទីផ្សារប្រទេសឥណ្ឌូនេសុី ផ្តល់ជូនជម្រើសម៉ាសុីន PHEV និង ៧ កៅអីជាមួយតម្លៃលក់ខ្ទង់ ៧៧ ៩០០ ដុល្លារ។

Mazda CX-80 ស៊េរីឆ្នាំ ២០២៥ មានប្រវែងតួខ្លួនសរុប ៤ ៩៩៣ ម.ម ទទឹង ១ ៨៨៩ ម.ម កម្ពស់ ១ ៧០៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១៩ ម.ម ដំណើរការដោយម៉ាសុីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំ​ណុះ ២,៥ Skyactive-G លីត្រ Turbo ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣២៨ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៩គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ i-ACTIV all-wheel drive (AWD) system ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល CX-60 ជាមួយរូបរាងបែបស្ព័រដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៊ីញជាដើម។

ចំពោះផ្នែកខាងក្នុងវិញ មានការរចនាជាមួយស្បែក Nappa និងឈើ បំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១២ចំនុច ដំបូល Panoramic Sunroof និងកន្លែងសាកថ្មឥតខ្សែ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព i-ACTIVSENSE safety system និងប្រព័ន្ធជំនួយការបើកបរជាច្រើនមានដូចជា​ប្រព័ន្ធគ្រប់គ្រងយានជំនិះ Mazda Radar Cruise Control កាមេរ៉ា ៣៦០ដឺក្រេ Blind Spot Monitoring និងមុខងារជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម