VinFast គ្រោងប្រកាសចេញលក់ឡាន MPV អគ្គិសនីសុទ្ធថ្មី ក្នុងឆ្នាំ២០២៥ នេះ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត MPV ថ្មីដែលមានឈ្មោះថា VinFast Limo Green ដើម្បីចូលប្រកួតក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ហើយគ្រោងប្រកាសចេញលក់ក្នុងទីផ្សារក្នុងស្រុកផ្ទាល់នៅក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់បញ្ជាក់ថានឹងនាំចេញទៅទីផ្សារអន្តរជាតិក្នុងពេលណានោះទេ។

ក្នុងនោះ រថយន្តនេះ មានការរចនាផ្ដោតលើភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមានទំហំប្រហែលជា Toyota Innova ពោលគឺមានប្រវែង ៤ ៧៣០ ម.ម និងទទឹង ១ ៨៧០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅមានការរចនាជាមួយចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយលាតពេញផ្នែខាងក្រោយ ដែលមានរូបរាងទាន់សម័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត VinFast Limo Green នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ១ ជាមួយប្រព័ន្ធបើកបរប៉ុង ១ FWD ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីទំហំថ្ម និងកម្លាំងសេះនោះទេ ប៉ុន្តែអាចសាកបានពី ១០ ទៅ ៧០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម